ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃ ព្រហស្បតិ៍ ០៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ ចុះត្រួតពិនិត្យទំនិញ ផលិតផលម៉្សៅទឹកដោះគោម៉ាកDumex Mamil ដែលមានផ្ទុកមេរោគ Cronobacter sakazakii និងធ្វើការស្រាវជ្រាវ ទប់ស្កាត់នៅតាមហាងលក់ទំនិញ ផ្ទះលក់ទំនិញ និងផ្សារទំនើប បានចំនួន៦ ទីតាំង ក្នុងខណ្ឌចំការមន ខណ្ឌទួលគោក។
ក្រោយពីការត្រួតពិនិត្យពុំបានរកឃើញនូវផលិតផលម៉្សៅទឹកដោះគោដូចខាងលើនេះទេ៕
មតិយោបល់