ព័ត៌មានជាតិ

ព្រៃផ្សៃណាស់! ស្ត្រីម្នាក់ត្រូវឃាតក ចាប់រំលោភរួចសម្លាប់បោះចូលទឹកស្រះដើម្បីបង្វែងដានប៉ូលិស!..

បាត់ដំបងៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញសពស្ត្រីម្នាក់ ត្រូវគេចាប់រំលោភរួចសម្លាប់ទម្លាក់ក្នុងទឹកស្រះយ៉ាងព្រៃផ្សៃ។

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណជា៧ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ក្រុមទី២៩ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ ឆន សឿត ភេទស្រី អាយុ២៦ឆ្នាំ ត្រូវបានឃាតក ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ និងវាយសម្លាប់ជាំពេញមុខមាត់ ហើយយកសពមកប្លុងចោលនៅទឹកស្រះដើម្បីបង្វែងដាន ហើយរហូតមកទល់ពេលនេះសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវតាមរកឃាតកខាងលើ មកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕

មតិយោបល់