អេស្ប៉ាញៈ ក្រសួងការពារជាតិអេស្ប៉ាញ បានលុបចោលការប្រគល់អាវុធទៅឲ្យរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ដោយអះអាងថា សង្គ្រាមរបស់ទីក្រុង Riyadh នៅយេម៉ែន បានសម្លាប់មនុស្ស ១០,០០០ នាក់ ហើយប្រមាណ ៥ លាននាក់ទៀត ត្រូវផ្លាស់ទីលំនៅ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។
ប្រទេសយេម៉ែន ត្រូវបានលេបត្របាក់នៅក្នុងសង្គ្រាម រវាងរដ្ឋាភិបាលដឹកនាំដោយលោក Abdur Rabbu Mansur Hadi ដែលបាននិរទេសខ្លួន និងចលនានយោបាយក្រុមប្រឆាំង Houthi ។
ក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ដែលភាគច្រើននៅឈូងសមុទ្រពែក្ស ចាប់តាំងពីខែមីនា ឆ្នាំ ២០១៥ បានធ្វើការវាយប្រហារតាមអាកាស ប្រឆាំងនឹងគោលដៅស៊ីវិលជាច្រើននៅយេម៉ែន ក្នុងនោះរួមមានទីតាំងពិធីបុណ្យសព មន្ទីរពេទ្យ និងរថយន្តក្រុងរបស់សាលារៀន ដោយអាវុធទិញពីប្រទេសអេស្ប៉ាញ អាមេរិក និងមហាអំណាចលោកខាងលិចផ្សេងទៀត ដែលសកម្មភាពនេះ ត្រូវបានគេដឹងថា មានជាប់ពាក់ព័ន្ធនឹងចលនាក្រុម Houthi។
យោងតាមរបាយការណ៍របស់ឯករាជ្យ កាលពីសប្តាហ៍មុន បានឲ្យដឹងថា រដ្ឋាភិបាលអេស្ប៉ាញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយប្រទេសអារ៉ាប៊ីសាអូឌីត ទាក់ទងនឹងការលក់គ្រាប់បែកចំនួន ៤០០ គ្រាប់ នៅឆ្នាំ ២០១៥ ។ ប៉ុន្តែគណៈរដ្ឋមន្ត្រីសង្គមនិយម ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នៅពេលនេះ បានផ្ទេរប្រាក់ចំនួន ១០ លានដុល្លារ ដែលពួកគេបានទទួលពីរដ្ឋាភិបាលក្រុង Riyadh និងលុបចោលការលក់អាវុធដែលនៅសេសសល់ផងដែរ៕
មតិយោបល់