អាមេរិកៈ រថភ្លើងដឹកអ្នកដំណើរមួយគ្រឿងរបស់អាមេរិក បានរអិលធ្លាក់ចេញពីផ្លូវ ទៅបុកនឹងរថយន្ត នៅខាងក្រោមផ្លូវដ៏មមាញឹកទាំងព្រឹក ដែលបានបណ្ដាលឲ្យស្លាប់ និងរបួសមនុស្សជាច្រើន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។
រថភ្លើង Amtrak ធ្វើដំណើរចេញពីទីក្រុងស៊ីថល ឆ្ពោះទៅភាគខាងត្បូងទីក្រុងផតលែន បានជួបគ្រោះថ្នាក់រអិលធ្លាក់ផ្លូវនៅវេលាម៉ោង ៦ ព្រឹក ដោយអាជ្ញាធរ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦នាក់ បានស្លាប់ និង៧៧នាក់ទៀតរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ ប៉ូលិសរដ្ឋវ៉ាស៊ីនតោន មិនបានផ្តល់ព័ត៌មានលម្អិតអំពីចំនួនជនរងគ្រោះនោះទេ ប៉ុន្តែតួលេខអ្នកស្លាប់ ត្រូវបានគេរំពឹងថា នឹងមានកើនឡើង៕
មតិយោបល់