ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃពុធនេះ បាននិយាយថា ជំនួបកំពូលរវាងមេដឹកនាំទាំងពីរ គឺប្រធានាធិបតីចិនលោក ស៊ី ជីងពីង និងប្រធានាធិបីអាមេរិក លោក ដូណាល់ ត្រាំ មិនមានជាប់ពាក់ព័ន្ធនឹង ការបាញ់បង្ហោះមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងនោះទេ ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧។
ការថ្លែងបែបនេះ បានធ្វើទ្បើងដោយអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying នៅឯសន្និសីទកាសែតមួយ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបចេញពីឆ្នេរសមុទ្រខាងកើតរបស់ខ្លួន រយៈពេលមុនមួយថ្ងៃនៃកិច្ចប្រជុំកំពូលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក និងចិន។
លោកស្រី Hua បានបន្ថែមទៀតថា ចិនបានជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ ធ្វើការអត់ធ្មត់ និងជៀសវាងការបង្កើនភាពតានតឹងដាក់គ្នាកាន់តែខ្លាំងទ្បើង៕

មតិយោបល់