ចិនៈ ភ្លៀងធ្លាក់យ៉ាងខ្លាំង បានបង្កឲ្យមានទឹកជំនន់ ដែលរំខានដល់ចរាចរណ៍ និងផ្លូវរងការខូចខាត ក្នុងខេត្តហ៊ូណានភាគកណ្តាលប្រទេសចិន នៅថ្ងៃពុធនេះ ដោយបានបង្ខំឲ្យពលរដ្ឋ ៤៧០០ នាក់ មកពីខេត្តចំនួន ៨២ នៅភាគខាងលិចប្រទេស ត្រូវជម្លៀសខ្លួនចេញ ដើម្បីសុវត្ថិភាព។ នេះបើយោងតាម រយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០១៦។
បើយោងតាមទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រោះទឹកជំនន់របស់ខេត្តថា ព្យុះនេះ ជាលទ្ធផលបានបណ្តាលទន្លេជន់ហៀរ និងលិចតំបន់បុរាណនៃ Liye ក្នុងទីក្រុង Tujia-Miao Autonomous Prefecture ដែលធ្លាប់ជាអាណាចក្រសម័យរាជវង្សឈីងរបស់ចិនកាលពីឆ្នាំ ២២១-២០៧ មុនគ.ស។
ខណៈនេះ កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយកំពុងតែដំណើរការ។
ស្ថានីយ៍ឧតុនិយមក្នុងស្រុក បានព្យាករណ៍ថា ភ្លៀងធ្លាក់ជាច្រើនទៀត អាចនឹងបន្តវាយប្រហារតំបន់នេះ នៅថ្ងៃព្រហស្បតិ៍ស្អែក៕

A policeman carries a man on his back as he walks on a flooded street after heavy rainfalls hit Chengdu, Sichuan province July 9, 2013. At least one person died and 15 others were missing in southwest China’s Sichuan Province as of Tuesday evening after severe rainstorms battered the region, including some quake-stricken areas, Xinhua News Agency reported. Picture taken July 9, 2013. REUTERS/China Daily (CHINA – Tags: DISASTER ENVIRONMENT) CHINA OUT. NO COMMERCIAL OR EDITORIAL SALES IN CHINA
មតិយោបល់