ព័ត៌មានអន្តរជាតិ

បើកបរពេលស្រវឹង ជ្រុលទៅបុកបុរសម្នាក់ ជាប់នឹងកញ្ចក់ជិះជិត២គឺឡូម៉ែត្រទើបដឹង

អាមេរិក: អ្នកបើកបរស្រវឹងម្នាក់ ត្រូវអះអាងថាបានបុក សម្លាប់ជនអនាថា គ្មានទីជម្រកដើរតាមផ្លូវម្នាក់ ដោយសពជាប់នឹងកញ្ចក់ រថយន្តបើកបរក្នុងចម្ងាយ១.៦គីឡូម៉ែត្រទើបដឹង។

នាង Stacy Sanchez អាយុ ២៩ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងផ្ទះខាងក្រៅទីក្រុង Oceanside រដ្ឋ California របស់នាង កាលពីព្រឹកថ្ងៃច័ន្ទ ក្រោយពេលនាងបានបើករត់គេច ពីកន្លែងបុករថយន្តជាមួយជនរងគ្រោះដែលបានជាប់នៅខាងក្នុងរថយន្តនៅឡើយ។

ប៉ូលិសនិយាយថា នាងបានបុកអ្នកធ្វើដំណើរថ្មើជើងម្នាក់ នៅលើផ្លូវសម្រាប់មនុស្សដើរ ក្រោយពេលបានផឹកពេញមួយយប់ ។ល្បឿនរថយន្តរបស់នាងបានធ្វើឲ្យបុរសម្នាក់នោះ ហោះឡើងលើបង្អួចរថយន្ត ហើយក្បាល បានផុងចូលទៅក្នុងកៅអ៊ីអ្នកដំណើរ។

ជើងរបស់បុរសម្នាក់នោះ បានដាច់ចេញពីដងខ្លួន ហើយប៉ើងទៅទើលើ បង្អួចខាងក្រោយ ។
តាមប្រភពពីសាក្សីបានប្រាប់ Fox 5 San Diego ថានាង Sanchez បានចេញមកខាងក្រៅរថយន្ត ហើយស្រែកយំនៅពេលនាងបានដើរទៅខាងក្រោយរថយន្ត ហើយប្រទះឃើញសពបុរសម្នាក់នោះ រួចទើបរតចូលទៅក្នុងផ្ទះ។

សូមបញ្ជាក់ថា នាង Sanchez ត្រូវបានប៉ូលិសចាប់យកទៅដាក់ពន្ធនាគារ ហើយនាងអាចប្រឈមមុខនឹងងការផាកពិន័យ បើកបរពេលស្រវឹង និងប្រាក់ធានានៅក្រៅឃុំមានជំនួន ១៣០,០០០ដុល្លារ៕


មតិយោបល់