ព័ត៌មានសិល្បៈ និងកម្សាន្ត ព័ត៌មានអន្តរជាតិ

បុរសម្នាក់ចុះងូតទឹកកូកាកូឡា៦៨០០លីត្រ លាយនិងស្ករម៉ុងតុលដោយមិនខ្លាចប្រតិកម្ម

អាមេរិកៈ លោក TechRex ត្រូវបានគេស្គាល់ដោយសារវីដេអូបំផ្លាញ់ទូរស័ព្ទ ស្មាតហ្វូន ប៉ុន្តែ អ្នកប្រើប្រាស់គេហទំព័រ យូធូបរូបនេះ ពេលចុងក្រោយបង្អស់​បានបង្ហោះវីដេអូមួយ​សម្រាប់ឲ្យអ្នកគ្រាំទ្រខាងវិទ្យាសាស្ត្រវិញម្តង។

បទពិសោធន៍ របស់កូកា កូឡា និង ម៉ុងតុល មានភាពឆាបឆួលជាច្រើនឆ្នាំមកហើយ ។ ប៉ុន្តែវីដេអូថ្មីមួយនេះ បានបង្ហាញបុរសម្នាក់ម្នាក់នោះ មិនមានប្រតិកម្មភ័យក្លាចបន្តិចសោះ ដោយសារ បុរសម្នាក់នោះបានមុជចូលទៅក្នុងអាងទឹកកូកា កូឡា និង ម៉ុងតុលនោះ។

លោក Taras Maksimuk បានយក​ កូកា កូឡា ៦,៨០០លីត្រ ចាក់ចូលទៅក្នុងអាងទឹកមួយ បន្ទាប់មកលោក យកស្ករ ម៉ុងតុល និងទឹកកក ៩០គីឡូក្រាមលាយបញ្ចូលគ្នា។
នៅពេល ភេសជ្ជៈ កូកា កូឡា ត្រូវបានលាយជាមួយ ស្ករ Mento ដំណើរការមួយដែល គេហៅថា ការ nucleation បានកើតឡើង ហើយកាបូនឌីអុកស៊ីតនៅក្នុង ភេសជ្ជៈ នឹងមានពពុះឧស្ម័នច្រើន និងមានប្រតិកម្ម ជាមួយនឹងផ្ទៃ ស្ករ ម៉ុងតុល និងមួយគ្នាបង្កើតបានជា ការផ្ទុះមួយខ្នាតតូចមួយ។

ប៉ុន្មានសប្តាហ៍បន្ទាប់មក លោក Taras បានទិញ កូកា កូឡាដប រាប់ពាន់ដប​ និងត្រូវប្រើពេលបើករាប់ម៉ោង ដើម្បីបង្កើតបានអាង Coca-Cola ដ៏អស្ចារ្យនេះឡើង៕

https://youtu.be/SS-OUjEHHxQ

មតិយោបល់