ព័ត៌មានអន្តរជាតិ

មនុស្សរាប់ពាន់នាក់បន្តរត់ភៀសខ្លួន ដើម្បីគេចចេញពីគ្រាប់បែក នៅក្នុងទឹកដីស៊ីរី

ស៊ីរីៈ ពលរដ្ឋស៊ីរីរាប់ពាន់នាក់ មកពីទីក្រុងមួយចំនួន ដែលកាន់កាប់ដោយឧទ្ទាម នៅភាគខាងកើតទីក្រុង Deraa បាននាំគ្នាភៀសខ្លួនទៅតំបន់ព្រំដែនហ្ស៊កដានី ខណៈដែលប្រធានាធិបតី លោក Bashar al-Assad និងសម្ព័ន្ធមិត្តរបស់លោក បានធ្វើការវាយលុកពួកឧទ្ទាម នៅភាគនិរតីប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨។

ដោយក្រុមគ្រួសារជាច្រើន បាននាំគ្នាភៀសខ្លួនចេញ តាមរយៈជើងហោះហើរជាច្រើន កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ ទៅលើទីក្រុង Deraa និងតំបន់ជុំវិញ ក្នុងនោះរួមមានទីប្រជុំជន Nassib, Om Elmiathin, Saida, al-Shayah និង Tafas។

ការទម្លាក់គ្រាប់បែករបស់កងកម្លាំងគ្រាំទ្ររដ្ឋាភិបាលស៊ីរី ត្រូវបានធ្វើទ្បើងឥតឈប់ឈរ ក្រោយពីកិច្ចព្រមព្រៀងឈប់បាញ់គ្នា ត្រូវបរាជ័យ៕

មតិយោបល់