អាមេរិកៈ យោងតាមរបាយការណ៍របស់ USNI News កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា អត្រានៃការដាក់ពង្រាយនាវាផ្ទុកយន្តហោះចម្បាំង របស់អាមេរិកនៅជុំវិញពិភពលោក គឺស្ថិតនៅចំណុចទាបបំផុត ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក ដោយសារសកម្មភាពនេះ ត្រូវបានប្រឈមជាមួយការចំណាយកើនទ្បើង លើសង្គ្រាមប្រឆាំងភេរវកម្ម ក្នុងរយៈពេល ១៧ឆ្នាំមកនេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨។
ការវិភាគនាពេលថ្មីៗនេះ អត្រាចំណាយត្រឹមតែ ១៥ ភាគរយប៉ុណ្ណោះ ទៅលើនាវាផ្ទុកយន្តហោះរបស់កងទ័ពជើងទឹក ដែលត្រូវបានគេដាក់ពង្រាយ ដើម្បីប្រតិបត្តិការនៅចំណុចមួយ ក្នុងឆ្នាំ ២០១៨ ។ ដោយគិតក្នុងរយៈពេល ១៥ ខែចុងក្រោយនេះ គឺមានប្រតិបត្តិការនៃនាវាផ្ទុកយន្តហោះ តិចជាងការដាក់ពង្រាយទៅកាន់ទីតាំងនានា ចាប់តាំងពីឆ្នាំ ១៩៩២មក។
អ្វីដែលគួរកត់សម្គាល់ជាងនេះទៅទៀត សម្រាប់រយៈពេល ២២ ថ្ងៃក្នុងអំទ្បុងរដូវក្តៅនេះ កងទ័ពជើងទឹកអាមេរិក មិនមានក្រុមវាយប្រហារលើនាវាផ្ទុកយន្តហោះពេញលេញ ដូចដែលធ្លាប់បានដាក់ពង្រាយ នៅគ្រប់ទីកន្លែងក្នុងពិភពលោក សម្រាប់កិច្ចការជាតិនោះទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់មួយរូប បានប្រាប់ USNI ថា ហេតុផលចម្បងមួយ ចំពោះការធ្លាក់ចុះ នៅក្នុងការដាក់ពង្រាយនេះ គឺដោយសារការចំណាយដ៏ច្រើន ដែលទាក់ទងនឹងប្រតិបត្តិការនាវាផ្ទុកយន្តហោះ រួមទាំងយន្តហោះចម្បាំងនៅលើនាវាផងដែរ៕
មតិយោបល់