ព័ត៌មានសិល្បៈ និងកម្សាន្ត ព័ត៌មានអន្តរជាតិ

ភ្នក់ភ្លើងខ្ពស់ជាងគេនៅក្នុងពិភពលោកត្រូវបានដុតនៅន័រវេស

ន័រវេសៈភ្នក់ភ្លើងខ្ពស់ជាងគេបំផុតរបស់ពិភពលោកត្រូវបានដុតនៅក្នុង នៅក្នុងទីក្រុង Alesund ប្រទេសន័រវេស ដែលវីដេអូបង្ហាញអំពីកម្ពស់អណ្តាតភ្លើង រហូតដល់ជាង ៤៧.៤ម៉ែត្រ។

ភ្នក់ភ្លើងមួយត្រូវបានបង្កើតឡើង ពីពូកញាត់ស្លឹកឈើ មានកម្ពស់ ៤៧.៤ម៉ែត្រ ស្មើនឹងកម្ពស់ ខ្លោងទ្វា Arc de Triomphe នៅក្នុងទីក្រុងប៉ារីស។

អ្នកស្រុករស់នៅក្នុងទីក្រុង Alesund ប្រទេសន័រវេសបានបង្កើតសំណងយក្សនេះ សម្រាប់ចូលរួមអបអរ​ពិធីបុណ្យប្រពៃណីពាក់កណ្តាលរដូវក្តៅមួយ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៥មិថុនានេះ ។

វីដេអូជាច្រើនរបស់ភ្នក់ភ្លើងដ៏ធំមួយនេះ ត្រូវបានគេបង្ហោះនៅលើប្រព័ន្ធអនឡាញ និងបានបង្ហាញកំពូលសំណង់ដ៏ធំនៅលើទម្រថ្ម ដែលហំព័ទ្ធដោយផ្ទៃទឹក។
សូមបញ្ជាក់ថា សំណង់មួយនេះត្រូវបានគេដុតពីកំពូលនៃសំណង់ ហើយឆេះរាលមកដល់ក្រោម៕

មតិយោបល់