ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

៣សន្លឹករបស់ សាសា ធ្វើឲ្យផ្អើលទស្សនិកជន

ភ្នំពេញៈ ជាថ្មីម្តងទៀត អតីតពិធីការិនីស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន កញ្ញា ឯក សុជាតា ហៅសាសា បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល តាមរយៈរូបភាព៣សន្លឹករបស់នាង ដោយបង្ហាញពីរូបរាងសិចស៊ី ត្រគាកសាយ ដើមទ្រូងបាន បើកចំហរ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង។

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ សាលា បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួថា «តោះលេងហ្គេមហេ្អហ៍ មិត្តៗទាំងអស់គ្នា? ព័ត៌មានចេញទៀតហើយ សប្បាយតាស អ្នកដឹងបានដឹង»

តាមរយៈរូបភាពសិចស៊ី ក្នុងស្ថានភាពឈុត ប៊ីគីនី២សន្លឹក បង្ហាញដើមទ្រូង ទ្រលុកទ្រលន់ និងរូបភាពដេកនៅលើគ្រែបញ្ចេញដើមទ្រូង បានធ្វើឲ្យអ្នកលេងហ្វេសប៊ុកភ្ញាក់ផ្អើលដល់អ្នកខ្លះសរសេរថា ចុមៗម៉េចធ្វើចឹង។

ក្នុងចំណោមរូបភាពទាំងនោះ សូម្បីតែតារាចម្រៀងលេងស្តាយក្បាលត្រងោល លោក សាន ផានិត ក៏ចុច Like ដូចគ្នា៕

មតិយោបល់