រតនគិរីៈ យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃ បានឲ្យដឹងពីការ ឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចគាស់ទំលុះទ្វារបន្ទប់ យកលុយខ្មែរចំនួន១,៦០០,០០០រៀល ត្រូវបាននគរបាលស្រុកវើនសៃឃាត់ខ្លួន កាលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៤និង០០នាទីរសៀល នៅចំណុចភូមិកំពង់ចាម ឃុំប៉ាកាឡាន់ ស្រុកវើនសៃ ។
ជនរងគ្រោះឈ្មោះ ផូ ប៊ុណ្ណសន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិឡាវ ទីលំនៅបច្ចុប្បន្ន ភូមិឃុំកើតហេតុខាងលើ ក្រោយទទួលបានបណ្តឹងពីរជនរងគ្រោះភ្លាមៗ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ប៉ាកាឡាន់ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ ជាមុខសញ្ញាឈ្មោះ ហ៊ុន វណ្ណថា ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ១ ឃុំត្រពាំងច្រេសស្រុកកូនមុំ ខេត្តរតនគិរី ។
ក្រោយពីសាកសួររួច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់សោទ្វារបន្ទប់លួចយកលុយពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីបំពេញសំណុំរឿងចាត់ការតាមនីតិវិធី ៕
មតិយោបល់