ចិនៈ របាយការណ៍ថ្មីចេញផ្សាយ កាលពីថ្ងៃច័ន្ទដោយមជ្ឈមណ្ឌលអន្តរជាតិ Carnegie-Tsinghua សម្រាប់គោលនយោបាយសកល បានបង្ហាញថា ប្រទេសចិន កំពុងសម្លឹងមើលការកសាងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយសារតែការព្រួយបារម្ភថា ស្តុកដែលមានស្រាប់របស់ខ្លួន មិនទាន់រឹងមាំគ្រប់គ្រាន់ ដើម្បីទប់ទល់ប្រឆាំងនឹងបណ្ដាប្រទេសដទៃ។ នេះបើយោងាតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។
លោក Tong Zhao ដែលសហជីវិនម្នាក់ នៅមជ្ឈមណ្ឌល បានបញ្ជាក់ថា យោធាជាកម្លាំងដ៏សំខាន់មួយ នៅពីក្រោយការជំរុញឲ្យមានការកសាងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនលើនាវាមុជទឹក ដោយអ្នកជំនាញ មានបំណងចង់បង្កើតអាវុធនុយក្លេអ៊ែរ កាន់តែច្រើនឡើង ដើម្បីបង្ហាញថា ខ្លួនអាចវាយប្រហារតបតវិញ ប្រសិនបើត្រូវបានវាយប្រហារនោះ។
ក្នុងនោះលោក Zhao បានឲ្យដឹងថា «ការព្រួយបារម្ភពួកគេនៅពេលនេះ គឺដោយសារតែបញ្ហាប្រឈមនាពេលថ្មីៗ អំពីបច្ចេកវិទ្យាមិនមែននុយក្លេអ៊ែរ ដែលកំពុងរីកចម្រើន ជាក់ស្ដែងដូចជាការការពារមីស៊ីល និងអាវុធចរាចរណ៍ជាក់លាក់ជាដើម។
ដោយអ្នកជំនាញបានលើកទ្បើងបន្ថែមថា ការព្រួយបារម្ភនេះ បន្ទាប់ពីចិនមើលឃើញថា អាវុធរបស់បណ្តាប្រទេសដទៃទៀត មានភាពស្មុគស្មាញគ្រប់គ្រាន់ ដើម្បីគំរាមកំហែងដល់អាវុធនុយក្លេអ៊ែររបស់ខ្លួន បើសិនជាប្រទេសផ្សេងទៀត ធ្វើការវាយប្រហារជាលើកដំបូងនោះ៕
មតិយោបល់