ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្លាប់១៧នាក់ក្នុងគ្រោះថ្នាក់ចរាចរនៅម៉ិចស៊ិក

ម៉ិចស៊ិកៈយោងតាមអាជ្ញាធរ យ៉ាងហោចណាស់មនុស្សា ១៧នាក់បានស្លាប់ នៅក្នុងគ្រោថ្នាក់ចរាចរនៅលើផ្លូវធំពីរផ្សេងគ្នា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅកណ្តាល ភាគអាគ្នេយ៍ប្រទេសម៉ិកស៊ិក។

ប្រភពនិយាយថា រថយន្តក្រុងដឹកភ្ញៀវទេសចរណ៍ ៥០នាក់ពី ទីក្រុង Acayucan ក្នុងរដ្ឋ Veracruz ឈ្ពោះទៅរម្យណីដ្ឋានឆ្នេរ Caribbean ដ៏ពេញនិយមមួយ នៅក្នុង ទីក្រុងCancun ភាគអាគ្នេយ៍នៃរដ្ឋ Quintana Roo បានបាត់ បង់ការគ្រប់គ្រងហើយបានក្រឡប់នៅវេលាម៉ោង ៤:៣០នាទីព្រឹក ម៉ោងនៅក្នុងតំបន់នៅពេលកំពុងធ្វើដំណើរតាមបណ្តោយផ្លូវ ធំ ភ្ជាប់ពីទីក្រុងFelipe Carrillo Puerto និងទីក្រុង Tulum។

បើយោងតាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយយ៉ាងហោចណាស់មនុស្ស ១១នាក់ត្រូវបានសម្លាប់ និង ១២ នាក់ទៀតបានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ។

នៅក្នុងឧប្បត្តិហេតុលើកទី២, បុរស៦នាក់ត្រូវបានសម្លាប់និង៤នាក់បានរងរបួសនៅពេលដែលរថយន្ត ភីកអាប់របស់ពួកគេ ត្រូវបានកំទេចដោយរថយន្តត្រាក់ទ័រមួយគ្រឿង ដែលបានធ្វើកំណើរខុសផ្លូវ លើផ្លូវធំភ្ជាប់ទីក្រុង Puebla រដ្ឋ Pueblaភាគកណ្តាល ជាមួយនឹងទីក្រុង Orizaba, រដ្ឋ Veracruz ។

គ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅប្រហែលម៉ោង៨ព្រឹក នៅពេលដែលរថយន្តត្រាក់ទ័រ បើកទៅលើផ្លូវធំ ហើយបានចូលលុកលុយផ្លូវចង្អៀតទល់មុខនោះ ក៏បានបុកជាមួយរថយន្តដឹកកម្មករសំណង់១១នាក់ ធ្វើដំណើរទៅរដ្ឋPuebla ។

ជនរងគ្រោះ៥នាក់បានស្លាប់ភ្លាមនៅនឹកន្លែងនិង៦នាក់រងរបួសត្រូវក្រុមអ្នកជួយសង្គ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យ។ប៉ូលិសសហព័ន្ធផ្លូវធំបានឃាត់ខ្លួនអ្នកបើកបររថយន្តត្រាក់ទ័រដើម្បីធ្វើការសាកសួរ៕

មតិយោបល់