ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ៥នាក់ស្លាប់និង១១នាក់ត្រូវបានជួយសង្គ្រោះ ខណៈប៉ូលិសបង់ក្លាដែសសម្រុកចូលភោជនីយដ្ឋានដើម្បីរំដោះចំណាប់ខ្មាំង

បង់ក្លាដែស: ប៉ូលិសបានអះអាងថា យ៉ាងហោចណាស់ មនុស្សចំនួន ៥នាក់ត្រូវបានសម្លាប់ ខណៈដែលចំណាប់ខ្មាំងជាង ១១ត្រូវបានជួយសង្គ្រោះ ហើយកម្លាំងប្រតិបត្ដិការពិសេសបង់ក្លាដែសបានវាយសម្រុកចូលទៅក្នុងភោជនីយដ្ឋាននៅរដ្ឋធានីដាកា កាលពីព្រឹក ថ្ងៃសៅរ៍ ដើម្បីរំដោះមនុស្សរាប់សិបនាក់ពីក្រុមខ្មាន់កាំភ្លើងនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០២ កក្កដា ឆ្នាំ២០១៦នេះ។

ខ្មាន់កាំភ្លើង៦នាក់ បានសម្រុកចូលភោជនីយដ្ឋាននៅក្នុងតំបន់ការទូតរបស់ក្រុងដាកាកាលពីយប់ថ្ងៃសុក្រ។ ក្រុមរដ្ឋអ៊ីស្លាម (IS) បានអះអាង ទទួលខុសត្រូវចំពោះការវាយប្រហារនេះ។

មន្ត្រីប៉ូលិសម្នាក់ដែលមិនចង់បញ្ចេញឈ្មោះ បានឱ្យដឹងថាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីចរចាបញ្ចប់វិបត្តិដោយសន្តិវិធីគឺនៅតែកំពុងបន្តទោះបីជា យើងបានចាប់ផ្តើមការវាយឆ្មក់នេះ។

សូមជម្រាបថា ជនជាតិអ៊ីតាលី៧នាក់និងមនុស្សមួយចំនួនទៀតដែលមិនស្គាល់អត្តសញ្ញាណ ហើយក៏មានជានជាតិជប៉ុនផងដែរ ត្រូវបានគិតថា ជាចំណាប់ខ្មាំងនៅក្នុងចំណោមភោជនីយដ្ឋានហាងនំបុ័ង Holey Artisan Bakery ដែលជាកន្លែងពេញនិយមរបស់ជនបរទេស៕

_90194913_033833237 _90196615_gettyimages-544093364 _90196619_033836422

មតិយោបល់