ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ស្លាប់កើនឡើងដល់៩៣នាក់ គ្រាដែលរបួសជាច្រើននាក់ទៀត

ប៉ាគីស្ថាន: រដ្ឋមន្ត្រីក្រសួងសុខាភិបាលខេត្តបានបញ្ជាក់ថា រហូតមកដល់ពេលនេះ មនុស្ស ៩៣នាក់បានស្លាប់ គ្រាដែលរងរបួស ៥៦នាក់ផ្សេងទៀត នៅក្នុងហេតុការណ៍​បំផ្ទុះ​​គ្រាប់បែកធ្វើអត្តឃាតមន្ទីរពេទ្យនៅនិរតីប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការចេញផ្សាយ​ដោយ​សារ​ព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៨ សីហា ឆ្នាំ២០១៦។

បើតាមសារព័ត៌មាន Geo News បាននិយាយថា ករណីបំផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅម៉ោង​ប្រហែល ៩និង៥០នាទីព្រឹក ត្រូវនឹងម៉ោងក្នុងស្រុក នៅទីក្រុង Quetta នៃរដ្ឋធានីខេត្ត Balochistan។ ហើយករណីបំផ្ទុះនេះមិនត្រូវបានគេស្គាល់នៅឡើយទេរហូតមកដល់ពេលនេះ។

ដោយឡែក គ្មានក្រុមណាមួយ បានចេញមុខប្រកាសទទួលខុស ត្រូវចំពោះការវាយប្រហារនេះ​នៅឡើយទេ​​។ ប៉ុន្តែក្រុមប៉ូលិស បានប្រញាប់ទៅកន្លែងផ្ទុះនោះ ដើម្បីធ្វើការស៊ើបអង្កេតជាបន្ទាន់៕

hospital pakistan 01Hospital Pakistanhospital in Pakistan's southwest Quetta cityhospital in Pakistan's southwest Quetta city 02hospital in Pakistan's southwest Quetta city 01

មតិយោបល់