ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នឹងមានការអនុញ្ញាតឲ្យកម្មករនិយោជិត ទាំងអស់របស់ខ្លួនឈប់សម្រាក ដែលត្រូវមានប្រាក់ឈ្នួល ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខក្នុងរយៈពេល៣ថ្ងៃគឺ ថ្ងៃទី២១ -២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
សូមបញ្ជាក់ ក្នុងករណីចាំបាច់បំផុត ដែលសហគ្រាស គ្រឹះស្ថាន មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនបានក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថាន ត្រូវសម្របសម្រួលជាមួយកម្មករ និយោជិតឲ្យមានការស្ម័គ្រចិត្តព្រមទាំងបែកចែកឲ្យមានពេលវេលា និងថ្ងៃឈប់សម្រាកបុណ្យឲ្យបានសមស្រម ៕
មតិយោបល់