ឥណ្ឌូនេស៊ី: មន្ត្រីបានឱ្យដឹងថា ផ្ទុះអណ្តូងរ៉ែធ្យូងថ្មមួយកន្លែងកាលពីព្រឹកថ្ងៃអង្គារ៍នេះ នៅខេត្តស៊ូម៉ាត្រាភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី បានបណ្តាលឲ្យមនុស្សចំនួន៥នាក់របួស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៦។
លោក Suri Noster Sinaga ប្រធានការិយាល័យស្វែងរកនិងជួយសង្គ្រោះប្រចាំស្រុកនេះបានប្រាប់ស៊ិនហួតាមទូរស័ព្ទថា ការផ្ទុះនេះបានកើត ឡើងនៅវេលាប្រហែល ០០និង៥០នាទីព្រឹក ម៉ោងនៅទីក្រុងហ្សាកាតានៅភូមិ Salak ស្រុក Sawah Lunto។
លោកបានប្រាប់ថា មនុស្សចំនួន ៣នាក់ បានព្យាបាលនៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុង Padang ដោយឡែកអ្នករបួសផ្សេងទៀត បានបញ្ជូននៅ ក្នុងមន្ទីរពេទ្យក្នុងស្រុក។ ជនរងគ្រោះបានទទួលការព្យាបាលយ៉ាងល្អិតល្អន់តាមវេជ្ជសាស្រ្តសម្រាប់ការរងរបួសរបស់ពួកគេ។ ឥណ្ឌូនេស៊ី គឺជា ប្រទេសនាំចេញធ្យូងថ្មធំជាងគេរបស់ពិភពលោក៕
មតិយោបល់