អាមេរិកៈ ទំនាក់ទំនងរវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន បានធ្លាក់ចុះក្នុងកម្រិតដ៏គួរឲ្យកត់សម្គាល់ នាចុងខែឧសភាកន្លងមក ចំពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ទំនិញចិនតម្លៃ ៥០ ពាន់លានដុល្លារ នឹងត្រូវបង់ពន្ធគយចំនួន ២៥ ភាគរយ ក្នុងគោលបំណងដើម្បីដោះស្រាយឱនភាពពាណិជ្ជកម្មអាមេរិក ជាមួយចិន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
ដោយចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរ បានផ្លាស់ប្តូរការធ្វើពាណិជ្ជកម្មរវាងគ្នាឥតឈប់ឈរជាច្រើនលើកច្រើនសារ។
អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានប្រាប់កាសែត Washington Post ថា ប្រសិនបើចិនបរាជ័យ ក្នុងការផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន នោះក្រុងប៉េកាំង នឹងត្រូវប្រឈមមុខសង្គ្រាមត្រជាក់ ជាមួយអាមេរិក និងដៃគូរបស់ខ្លួន។
ខណៈការលើកទ្បើងនេះ បានធ្វើឡើងមុនកិច្ចប្រជុំនាពេលខាងមុខ រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីចិន គឺលោក ស៊ី ជីនភីង នៅក្នុងកិច្ចប្រជុំកំពូលក្រុម ២០ ដែលគ្រោងនឹងធ្វើទ្បើងនៅថ្ងៃទី ៣០ ខែវិច្ឆិកាខាងមុខ។
ក្នុងនោះលោក ត្រាំ បានឲ្យដឹងថា ទ្វារនឹងបើក សម្រាប់កិច្ចព្រមព្រៀងជាមួយលោក ស៊ី ជីនពីង នៅក្នុងប្រទេសអាហ្សង់ទីន ក្នុងករណីប្រសិនបើក្រុងប៉េកាំងមានឆន្ទៈធ្វើការផ្លាស់ប្តូរដ៏ធំ ស្របតាមការទាមទាររបស់អាមេរិក នៅក្នុងសកម្មភាពសេដ្ឋកិច្ច យោធា និងនយោបាយ៕
មតិយោបល់