ប៉េរូ៖ ប្រភពពីប៉ូលិសក្នុងស្រុក បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨នាក់ បានស្លាប់ និង និង១៣នាក់ទៀត កំពុងបាត់ខ្លួន ដោយសារឆេះរោងកុនមួយកន្លែង ស្ថិតនៅក្បែរសណ្ឋាគារប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា និងថ្នាក់ដឹកនាំប្រទេសមួយចំនួន គ្រោងនឹងស្នាក់នៅ សម្រាប់ចូលរួមកិច្ចប្រជុំ APEC នៅទីក្រុងលីម៉ា ប្រទេសប៉េរូ។ នេះបើយោងតាមរយៈ សារព័ត៌មាន sputnik ចេញផ្សារនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
រោងកុនមួយនេះ ស្ថិតនៅខាងក្នុងផ្សារតំបន់មាត់សមុទ្រ Larcomar ទល់មុខសណ្ឋាគារ Mirriott ជាកន្លែងដែលគណៈប្រតិភូអាមេរិក គ្រោងនឹងស្នាក់នៅ ដើម្បីចូលរួមកិច្ចប្រជុំកំពូលសេដ្ឋកិច្ច APEC ។
ពាក់ព័ន្ធនឹងមូលហេតុនៃឆាបឆេះអគ្គិភ័យនេះឡើង គឺកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលិស៕
មតិយោបល់