អ៊ីស្រាអែលៈ កងកម្លាំងអាកាសអ៊ីស្រាអែល (IAF) ទទួលបានយន្តហោះចម្បាំង F-35I ចំនួនពីរគ្រឿងបន្ថែមទៀត នៅចុងសប្ដាហ៍នេះ ដែលធ្វើឲ្យបញ្ជីសម្រាប់យន្តហោះប្រយុទ្ធជំនាន់ទី ៥ របស់ពួកគេ ឡើងដល់ ១៤គ្រឿង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ចាប់តាំងពីទទួលបានយន្តហោះ F-35I លើកដំបូង កាលពីខែធ្នូឆ្នាំ ២០១៦ ការត្រួតពិនិត្យបញ្ជីនៃយន្តហោះ F-35 របស់អ៊ីស្រាអែលបានស្ថិតនៅក្នុងកម្រិតយឺត និងថេរ។ ជាហេតុនាំឲ្យ IDF បានធ្វើការបិទបញ្ជីទូទាត់យន្តហោះ F-35 ជាលើកដំបូងរបស់ខ្លួន សម្រាប់ប្រតិបត្តិការ កាលពីខែធ្នូ។
យ៉ាងណាមិញក្រុងយេរូសាឡឹម បានរាយការណ៍កាលពីថ្ងៃច័ន្ទថា អ៊ីស្រាអែល គឺជាប្រទេសតែមួយគត់ នៅមជ្ឈឹមបូព៌ា ដែលមានសកម្មភាពត្រៀមនៃយន្តហោះ F-35 សម្រាប់ប្រតិបត្តិការ។
នាពេលថ្មីៗនេះ អ៊ីស្រាអែលបានធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទក្រុមអ្នកប្រើប្រាស់ F-35 ជាសន្និសីទមួយ ដែលប្រមូលផ្ដុំអ្នកចូលរួម ទៅលើកម្មវិធី F-35 នៅកន្លែងមួយ។ ខណៈដែលសន្និសីទប្រចាំឆ្នាំលើកទី ២ របស់ប្រទេសនេះ បានបង្ហាញពីប្រតិភូកងទ័ពអាកាសអាមេរិក និងគណៈប្រតិភូអ៊ីស្រាអែល អ៊ីតាលី និងហូឡង់ ពិភាក្សាគ្នាអំពីរបៀបអភិវឌ្ឍនីតិវិធីប្រតិបត្តិការ ជាមួយយន្តហោះ F-35 ។ ដោយអ៊ីស្រាអែល ត្រូវបានគេចាត់ទុកថា ជាប្រទេសឈានមុខមួយ ក្នុងការដាក់ពង្រាយ F-35 សម្រាប់ប្រតិបត្តិការ៕
មតិយោបល់