ព័ត៌មានអន្តរជាតិ

ចិនថាឲ្យជប៉ុន មិនគួរប្រើយន្តហោះទម្លាក់គ្រាប់បែកខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលលើដែនអាកាសទេ

ចិន: បន្ទាប់ពីយន្តហោះចម្បាំងទីក្រុងប៉េកាំងរាប់សិបគ្រឿង បានមានវត្តមាននៅលើកោះពីរនៃប្រជុំកោះជប៉ុន ក្រសួងការពារជាតិចិន បានប្រាប់រដ្ឋាភិបាលក្រុងតូក្យូថា ពួកគេគួរតែអាចធ្វើសមយោធា នៅលើឆ្នេរសមុទ្រ ដែលជាទឹកដីរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧។

យន្តហោះទម្លាក់គ្រាប់បែកចិន Xian H-6K បានហោះឆ្លងកាត់ឆ្នេរសមុទ្រមីយ៉ាកូ ដែលបំបែកចេញជាកោះមីយ៉ាកូ និងអូគីណាវ៉ា នៃប្រទេសជប៉ុន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ បានធ្វើឲ្យជប៉ុន ប្រើយន្តហោះចម្បាំងខ្លួន ហោះប្រដេញគ្នា ដើម្បីធ្វើការតវ៉ាប្រឆាំង ចំពោះយន្តហោះចម្បាំងចិន ដែលស្ថិតនៅឆ្ងាយពីកោះអូគីណាវ៉ា ជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងប្រទេសជប៉ុន ប៉ុន្តែចិនបានអះអាងថា ពួកគេមិនបានបំពានលើដែនអាកាសរបស់ជប៉ុនទ្បើយ។

ក្រសួងការពារជាតិចិន បានបន្ថែមថា វាជាច្បាប់ និងសមស្របបំផុត សម្រាប់យន្តហោះយោធារបស់ពួកគេ ក្នុងការធ្វើប្រតិបត្តិការនៅក្នុងដែនអាកាសរបស់ខ្លួន ហើយពួកគេនឹងធ្វើសមយុទ្ធ នៅជិតកោះជប៉ុន ជាបេសកកម្មស្របតាមតម្រូវការ»។

សេចក្ដីថ្លែងការណ៍របស់ក្រសួង បានគូសបញ្ជាក់ថា ភាគីដែលពាក់ព័ន្ធមិនគួរខ្វែងគំនិត ឬក៏ត្រូវធ្វើការបកស្រាយអ្វីទាំងអស់ ព្រោះវាមិនមែនជារឿងអាក្រក់ទេ នៅពេលដែលពួកគេអនុវត្តសកម្មភាពនេះ៕

គួរបញ្ជាក់ដែរថា ច្រកសមុទ្រមីយ៉ាកា មិនត្រឹមតែជាដែនទឹកដីជប៉ុនប៉ុណ្ណោះទេ តែវានៅជាប់នឹងកោះអូគីណាវ៉ា ដែលមានបុគ្គលិកយោធាអាមេរិក ៧៥ ភាគរយ នៅទីនោះ ព្រមទាំងស្ថិតនៅជិតនឹងច្រកកោះ កំពុងមានជម្លោះរវាងចិន និងជប៉ុននៅសមុទ្រចិនខាងកើតផងដែរ៕

មតិយោបល់