ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អង់គ្លេសសម្រេចចិត្តពន្យាពេលពង្រីកព្រលានយន្តហោះ Heathrow Airport

អង់គ្លេស: រដ្ឋាភិបាលចក្រភពអង់គ្លេស នឹងធ្វើការសម្រេចចិត្តពន្យាពេលស្តីពីការពង្រីកព្រលានយន្តហោះ Heathrow Airport រហូតដល់មេដឹកនាំគណបក្សអភិរក្សថ្មីនេះ ត្រូវបានជាប់ឆ្នោតជាថ្មីសិន។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅមុននេះបន្តិច នាថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៦នេះ។

ការសម្រេចចិត្តដែលបានសន្យាបែបនេះ ពោលគឺមិនឲ្យលើសនៅក្នុងឆ្នាំនេះទេ។ កាលពីសប្តាហ៍មុន ក្រុម Hacan បានប្រឆាំងការពង្រីកព្រលាននេះ បានឱ្យដឹងថា ការបោះឆ្នោតចាកចេញរបស់អង់គ្លេសពីអឺរ៉ុប ត្រូវតែសង្ស័យថាតើព្រលានយន្តហោះ Heathrow Airport នឹងទទួលបានផ្លូវទីបីដែរឬទេ។

ប៉ុន្តែថៅកែព្រលានយន្តហោះ Heathrow លោក John Holland-Kaye បានថ្លែងថា ការពង្រីករបស់ខ្លួនគឺជាជម្រើសដែលត្រឹមត្រូវសម្រាប់ចក្រភពអង់គ្លេសកាន់តែខ្លាំង។

សូមបញ្ជាក់ថា សេចក្តីសម្រេចនេះថាតើត្រូវសាងសង់ផ្លូវថ្មីនៅព្រលានយន្តហោះ Heathrow Airport ត្រូវបានពន្យារពេលរហូតដល់មេដឹកនាំបក្សអភិរក្សដែលត្រូវបានគេបោះឆ្នោតជាថ្មីសិន៕

heathrow-gallery

មតិយោបល់