សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ ការិយាល័យបច្ចេកទេសបានពិនិត្យសាកសព ករណីភ្ញៀវចិនម្នាក់បានគាំងបេះដូងស្លាប់ ស្ថិតនៅចំណុចមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ក្នុងភូមិកសិកម្ម សង្កាត់ស្រងែ ក្រុងខេត្តសៀមរាប។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា៖ សាកសពឈ្មោះ ZHAOGUANGNFU ភេទប្រុស កើតនៅឆ្នាំ១៩៤៥ ជនជាតិចិន ជាភ្ញៀវទេសចរណ៍មកស្នាក់នៅសណ្ថាគារអង្គរអេរ៉ា បន្ទប់លេខ២០៣ ជាន់ទី២។
បន្ទាប់ពីពិនិត្យកន្លែងកើតហេតុ រួចមក កម្លាំងជំនាញសាកសួរបំភ្លឺបន្ថែមពីឈ្មោះ អី ចិន ភេទស្រី ដែលជាអ្នកបកប្រែភាសារចិន បានឲ្យយើងដឹងថា កាលពីថ្ងៃទី៩ ខែធ្នូ បាននាំភ្ញៀវមួយក្រុមមានគ្នាចំនួន២១នាក់ ទៅមើលប្រាសាទអង្គរធំ នឹងប្រាសាទតាព្រហ្ម ពេលព្រឹក លុះដល់ពេលថ្ងៃមកក៏ទៅមើលប្រាសាទអង្គរតូច ដល់ម៉ោង១៧នឹង៤៥នាទី មានភ្ញៀវម្នាក់មិនស្រួលខ្លួនឈឺចុកដើមទ្រូង។ ភ្លាមនោះនាងក៏បានហៅរ៉ឺម៉ក ដឹកមកមន្ទីរពេទ្យរ៉ូយ៉ាល់ដោយប្រពន្ធមកតាមជាមួយ ហើយលោកគ្រូពេទ្យបានជួយសង្គ្រោះអស់រយៈពេល១ម៉ោងតែជនរងគ្រោះក៏បានស្លាប់។
ក្រោយការពិនិត្យសាកសពនៅលើខ្លួនសព គ្រប់សរីរាង្គទាំងអស់រួចមក ដោយឃើញថាពុំមានស្នាកស្នាមអ្វី ដែលគួរអោយកត់សំគាល់ឡើយ សមត្ថកិច្ចបានសន្និដ្ឋានថាសពពិតជាស្លាប់ដោយសារ ស្ទះសរសៃឈាមបេះដូងពិតប្រាកដមែន។
សពត្រូវបានរក្សាទុកនៅមន្ទីពេទ្យរ៉ូយ៉ាល់អង្គរតាមសំណើររបស់ប្រពន្ធនឹងមានកាឯកភាពពីរស្ថានទូតចិនរង់ចាំកូនមក៕
ព័ត៌មានជាតិ
មតិយោបល់