អាមេរិកៈ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក Col Rob Manning បាននិយាយនៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយថា អាមេរិក បានបញ្ចប់ការបង្កើតប៉ុស្តិ៍អង្កេតការណ៍ នៅភាគឦសានប្រទេសស៊ីរីហើយ ដើម្បីសម្របសម្រួលជាមួយប្រទេសតួកគី នូវកិច្ចប្រឹងប្រែងសន្តិសុខរបស់ខ្លួន នៅក្នុងតំបន់ព្រំដែន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
ដោយសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអង្គារបានបញ្ជាក់ថា «ក្រោមការដឹកនាំរបស់លេខាធិការលោក Mattis អាមេរិក បានបង្កើតការឃ្លាំមើល នៅក្នុងតំបន់ព្រំដែន ភាគឦសានប្រទេសស៊ីរី ដើម្បីដោះស្រាយនូវការព្រួយបារម្ភ ផ្នែកសន្តិសុខរបស់ទ័ពសម្ព័ន្ធណាតូរបស់យើង»។
ខណៈរដ្ឋមន្ត្រីការពារជាតិតួកគីលោក Hulusi Akar បាននិយាយថា ក្រុងអង់ការ៉ា បានសម្តែងការព្រួយបារម្ភ អំពីផែនការរបស់អាមេរិក ដែលបង្កើតទីតាំងសង្កេតការណ៍មួយចំនួន នៅក្នុងប្រទេសស៊ីរី។
ដោយលោក Akar បានពន្យល់ថា វាអាចនាំឲ្យមានការយល់ឃើញថា អាមេរិក មានបំណងការពារសមាជិកភ្នាក់ងារភេរវជនរបស់ក្រុម YPG »៕
មតិយោបល់