ព័ត៌មានជាតិ

មុខសញ្ញាចោរលួចកាបូបអស់លក្ខណ៍ ជាប់ខ្នោះរបស់សមត្ថកិច្ច…

ព្រះសីហនុ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ខណ:ដែលធ្វើសកម្មភាព លួច​យក​កាបូប​លុយ​របស់​អ្នក​លក់ដូរ​មួយកន្លែង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ទោ​ហួ​ យ៉ៃ​ បាន​ធ្វើការ ស្រាវជ្រាវ​រក​ឃើញ​ និង​ចាប់​ខ្លួន​មុខ​សញ្ញា​បាន​ភ្លាមផងដែរ។

ជន​សង្ស័យ​មានឈ្មោះ លឹម តៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ​ដូចកន្លែងកើតហេតុ។

ចំណែកម្ចាស់​សម្ភារ:​ ឈ្មោះ គុណ អៀ ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅដូចកន្លែងកើតហេតុ ដែលបានទុកក្នុងតូបមុខផ្ទះ ។

ក្នុងនោះដែរ ក្រោយ​ពេល​ឃាត់​ខ្លួន​ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​ មាន៖ ជញ្ជៀន៤វង់ , ខ្សែដៃ១ខ្សែ , ក្រវិល១គូ , ត្បូងតូចៗ ៨ គ្រាប់, ប្រាក់១៥០ដុល្លារ និងម៉ូតូ១គ្រឿង ជា​របស់​ជន​សង្ស័យ​។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាន​សមត្ថកិច្ចស្រុកព្រៃនប់​ កសាង​សំណុំរឿង បញ្ជូនខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត ចាត់ការតាមច្បាប់​៕

មតិយោបល់