ព័ត៌មានអន្តរជាតិ

រុស្ស៊ី ជោគជ័យបាញ់បង្ហោះផ្កាយរណបយោធាពីតំបន់ Baikonur

រុស្ស៊ីៈ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ផ្កាយរណបយោធាមួយ ត្រូវបានបាញ់បង្ហោះ ដោយជោគជ័យនៅលើគ្រាប់រ៉ុក្កែត Proton-M ចេញពីវាលបង្ហោះអវកាស Baikonur នៅថ្ងៃសុក្រនេះ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។

ការបាញ់បង្ហោះនេះ បានធ្វើទ្បើងនៅវេលាម៉ោង ៣ និង ២០ នាទីព្រឹក ហើយដំណាក់កាលនៃរ៉ុក្កែត Proton-M ដែលត្រូវបានបាញ់បង្ហោះនោះ គឺម៉ាស៊ីន Briz-M និងផ្កាយរណបនៅលើវា នឹងដាច់ចេញពីគា្ន តាមពេលវេលាកំណត់។

ប្រភពដដែល បានឲ្យដឹងថា ការដាក់យានអវកាស ទៅកាន់គោចរ ដែលបានកំណត់នោះ នឹងចំណាយពេលជាច្រើនម៉ោង៕

មតិយោបល់