ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់កើនដល់ ៣៧៣ នាក់ ខណៈ ១២៨ នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីរ​​រលក​យក្សស៊ូណាមិ​​ វាយប្រហារនៅ​ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ីៈ មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃច័ន្ទថា គ្រោះមហន្តរាយ​​រលកយក្សស៊ូណាមិ នៅឥណ្ឌូណេស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៧៣ នាក់ និងរងរបួសជាង ១,៤០០ នាក់នៅលើកោះជ្វា និងស៊ូម៉ាត្រា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។

លោក Sutopo Purwo Nugroho អ្នកនាំពាក្យរបស់ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ របស់ឥណ្ឌូណេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សចំនួន ១,៤៥៩ នាក់បានរងរបួស ខណៈ ១២៨ នាក់ទៀតបានបាត់ខ្លួន។

ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូណេស៊ី បានធ្វើការស្វែងរកអ្នករស់រានមានជីវិត ចំពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំង បន្ទាប់ពីរលកយក្សស៊ូណាមី បានបង្កឲ្យមានការផ្ទុះភ្នំភ្លើង ចំពេលដែលអ្នកជំនាញបានព្រមានថា តំបន់ដែលរងការបំផ្លិចបំផ្លាញ អាចរងការវាយប្រហារ ដោយទឹករលកបោកពន្លិច។

អ្នកនាំពាក្យភ្នាក់ងារគ្រោះមហន្តរាយលោក Sutopo Purwo Nugroho បានថ្លែងថា៖ «ចំនួនជនរងគ្រោះ និងការខូចខាត នឹងបន្តកើនឡើង»៕

មតិយោបល់