ព័ត៌មានជាតិ

ចិនទៀតហើយ! សង្ស័យស្រវឹងស្រាបើករថយន្តព្រុសបុករបាំងថ្មចែកទ្រូងផ្លូវអស់៤ផ្ទាំងខ្ទេច!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយជនជាតិចិនម្នាក់ បើករថយន្តម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-4027 បើកបរដោយបុរសជនជាតិចិន សង្ស័យស្រវឹងស្រា បានបុករបាំងថ្មចែកទ្រូងផ្លូវអស់៤ផ្ទាំងបុកផ្ទប់ជាប់រថយន្តតែម្ដង តែសំណាងគ្មាននរណាម្នាក់រងរបួសនោះទេ។

ករណីនេះកើតឡើងនៅម៉ោង៤ព្រឹក ថ្ងៃទី២៥ ខែធ្នូ​​ ឆ្នាំ២០១៨ មុខ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

សូមបញ្ជាក់ថា បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តបានបញ្ជូនទៅសាកសួរសិន និងធ្វើការវាស់វែងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់