ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅតាមបណ្ដោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដោយស្រ្តីម្នាក់ត្រូវបានប្ដីយកមកទម្លាក់ចោលហើយឡើងកង់បីទៅបាត់។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមសម្ដីរបស់ស្រ្តីជាប្រពន្ធបានឲ្យដឹងថារូបគេបានប្ដីកំហូចខាងលើនេះ១ឆ្នាំមកហើយ ដោយបានរស់នៅជាមួយគ្នាតែមិនបានរៀបការទេ។ លុះនៅថ្ងៃកើតហេតុខាងលើ បុរសជាប្ដីបានបបួលនាងទៅមើលម្ដាយឈឺនៅពេទ្យ និងរកផ្ទះជួលនៅម្ដុំដីថ្មី ដោយសារមានការទាស់ពាក្យសម្ដីគ្នា ស្រាប់តែបុរសជាប្ដីទុកនាងចោលហើយឡើងជិះម៉ូតូកង់បីទៅបាត់ ចំណែកនាងបានទាក់ទងតាមទូរព្ទតែមិនចូល ដោយក្ដីអសសង្ឃឹមថាប្ដីរបស់នាងនឹងមិនវិលមកវិញទេ។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានលួងលោមនាងឲ្យត្រឡប់ទៅផ្ទះវិញ តែនាងប្រាប់ថានាងគ្មានអ្នកស្គាល់នាងទេព្រោះនាងទើបនឹងមកពីខេត្តព្រៃវែង ហើយក៏សម្រេចចិត្តឲ្យនាងទៅស្នាក់នៅវិទ្យុABCបណ្ដោះអាសន្នសិន ហើយនាងក៏បានសម្រេចចិត្តទៅស្នាក់នៅសិនតាមការលួងលោមពីប្រជាពលរដ្ឋនៅក្បែរនោះ៕








មតិយោបល់