ស៊ីរីៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ប្រព័ន្ធការពារផ្លូវអាកាសស៊ីរី បានស្ទាក់ចាប់មីស៊ីលជាច្រើនគ្រាប់ នៅលើទីក្រុងដាម៉ាស។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨។
ប្រភពដដែលបាននិយាយថា គ្រាប់ផ្លោងទាំងនោះ ត្រូវបានបាញ់ទម្លាក់ នៅតំបន់ភាគខាងលិច ជាយក្រុងដាម៉ាកាស។ ទោះយ៉ាងណាមូលហេតុ នៃការផ្ទុះនេះ គេនៅមិនទាន់ដឹងនោះទេ។
ទូរទស្សន៍ Ikhbariya បាននិយាយថា ការវាយប្រហារតាមអាកាស នៅលើទីក្រុងដាម៉ាស បានកើតឡើងអស់រយៈពេលមួយម៉ោងកន្លះ៕
មតិយោបល់