ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រអិលបាក់ដីនៅភាគនិរតីប្រទេសចិន ស្លាប់និងរងរបួស ៣០នាក់

ចិន: ការរអិលបាក់ដីមួយបានសម្លាប់មនុស្ស ២៣នាក់និងរបួស ៧នាក់ ក្នុងខេត្ត Guizhou ភាគនិរតីប្រទេសចិន ខណៈពេលដែលមានមនុស្សជាច្រើននាក់ទៀត កំពុងតែបាត់ខ្លួនកប់នៅក្នុងភក់ កាលពីព្រឹកថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៣ កក្កដា ឆ្នាំ២០១៦នេះ។

ភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានការរអិលបាក់ដីនៅម៉ោងប្រហែល ៥និង៣០នាទី កាលពីថ្ងៃសុក្រនៅភូមិ Pianpo តំបន់ Dafang នេះបើយោងតាម ទីស្នាក់ការកណ្តាលការជួយសង្គ្រោះក្នុងតំបន់។ ដោយឡែកមានមនុស្សប្រមាណជាង ៣០នាក់ត្រូវបានកប់នៅក្នុងកំទេចកំទីភក់ផងដែរ។

សូមជម្រាបថា ទាហាននិងក្រុមជួយសង្គ្រោះជាង ៨០០នាក់កំពុងធ្វើការជីកដី ដើម្បីស្វែងរកអ្នកភូមិដែលបាត់ខ្លួននោះ៕

132577784_21n

មតិយោបល់