ចិន: អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា យ៉ាងហោចណាស់ មនុស្សស្លាប់ចំនួន ៣០នាក់ បន្ទាប់ពីរថយន្តក្រុងមួយបានផ្ទុះឆេះនៅខេត្តហ៊ូណាន កាលពីព្រឹកថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៦ មិថុនានេះ។
គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ១០និង២០នាទីព្រឹក នៅពេលរថយន្តក្រុងដឹកមនុស្ស ៥៦នាក់ បានធ្លាក់ចូលទៅក្នុងរនាំងផ្លូវនៅក្នុងតំបន់ Yizhang។ ហើយវាបានលេចធ្លាយប្រេងហៀរចេញមកខាងក្រៅ ដែលជាហេតុបង្កឲ្យផ្ទុះឆាបឆេះរថយន្តក្រុងនេះតែម្តង។
ដោយឡែក មនុស្សចំនួន ២១នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសម្រាកព្យាបាល ហើយប៉ូលិសបានឃុំខ្លួនអ្នកបើកបរផងដែរ៕
មតិយោបល់