ចិនៈ ប្រធានាធិបតីចិនលោក ស៊ី ជីនភីង នៅថ្ងៃពុធនេះ បាននិយាយថា គ្មាននរណាម្នាក់ អាចផ្លាស់ប្តូរការពិតទេ កោះតៃវ៉ាន់ គឺជាផ្នែកមួយនៃប្រទេសចិន ហើយថាប្រជាជនទាំងសងខាង នៃច្រកសមុទ្រកោះតៃវ៉ាន់ គួរតែស្វែងរកការបង្រួបបង្រួមឡើងវិញ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅឯមហាវិមានប្រជាជនក្រុងប៉េកាំង នៅអំទ្បុងខួបលើកទី ៤០ សម្រាប់សេចក្តីថ្លែងការណ៍អំពីគោលនយោបាយកោះតៃវ៉ាន់ លោក ស៊ី បាននិយាយថា ការបង្រួបបង្រួមត្រូវតែមានគោលការណ៍ចិនតែមួយ ដែលទទួលយកកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃប្រទេសចិន ហើយក៏មិនអាចមានការគាំទ្រណា ដើម្បីឲ្យតៃវ៉ាន់ទទួលបានឯករាជ្យទ្បើយ។
ដោយលោក ស៊ី បានបន្ថែមថា ប្រជាជនតៃវ៉ាន់ទាំងអស់ ត្រូវតែទទួលស្គាល់ការពិតថា បើតៃវ៉ាន់ចង់បានឯករាជ្យ នឹងនាំមកនូវគ្រោះមហន្តរាយយ៉ាងជ្រៅ ចំពោះកោះមួយនេះ។
ក្នុងនោះលោកបានមានប្រសាសន៍ទៀតថា « យើងមានឆន្ទៈ បង្កើតកន្លែងទូលំទូលាយ សម្រាប់ការបង្រួបបង្រួម ដោយសន្តិភាព ប៉ុន្តែនឹងមិនទុកឲ្យមានកន្លែងណា សម្រាប់សកម្មភាពផ្ដាច់ខ្លួនណាមួយឡើយ៕
មតិយោបល់