ព័ត៌មានអន្តរជាតិ

លោក ពូទីន បង្ហាញពីឋានៈយោធាខ្លួន អំទ្បុងពេលលោកបាញ់កាំភ្លើង ក្នុងពិធីបុណ្យប្រពៃណី

រុស្ស៊ីៈ នៅក្នុងពិធីបុណ្យប្រពៃណីនៅឯបន្ទាយ Peter and Paul Fortress របស់ទីក្រុង St Petersburg ត្រូវបានចូលរួមដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។ នេះបើយោងតាមសារព័ត៌មាន Sputnk ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩។

ដោយកាលពីម្សិលមិញលោក ពូទីន មិនត្រឹមតែបានបាញ់កាំភ្លើងជាច្រើនគ្រាប់ប៉ុណ្ណោះទេ ថែមទាំងចែករំលែកនូវព័ត៌មានផ្ទាល់ខ្លួនមួយចំនួន អំពីអាជីពយោធារបស់លោកផងដែរ។

ក្នុងនោះលោកប្រធានាធិបតី បាននិយាយបន្ថែមថា លោកត្រូវបានដំឡើងឋានន្តរសក្តិជាអនុសេនីយ៍ ដែលជាមេបញ្ជាការកងអនុសេនាធំ នៃកងកាំភ្លើងធំ។

កាលពីថ្ងៃបុណ្យណូអែល សិទិ្ធក្នុងការបាញ់កាំភ្លើង ត្រូវបានប្រគល់ឲ្យលោក វ្លាឌីមៀ ប៊ែនដេត (Vladimir Bendet) វ័យ ៨៥ ឆ្នាំ ជាអ្នកសាងកិត្តិយសដល់ប្រទេសរុស្ស៊ី។ នៅពេលនោះ ប្រធានាធិបតីលោក ពូទីន ក៏បានអបអរសាទរដល់លោក ប៊ែនដេត នៅថ្ងៃខួបកំណើតរបស់គាត់ផងដែរ ហើយថែមទាំងបានផ្ដល់រហស្សនាមមួយ ជូនដល់គាត់ទៀតផង។ បន្ទាប់មកពួកគេទាំងពីរ បានបាញ់កាំភ្លើងជាមួយគ្នាជាបន្តបន្ទាប់។

សូមជំរាបថា សម្រាប់បុណ្យប្រពៃណី បាញ់កាំភ្លើងជាច្រើនគ្រាប់ ត្រូវបានធ្វើទ្បើងនៅវេលាថ្ងៃត្រង់ ចេញពីបន្ទាយមួយ ដែលវាមានអាយុកាលជាច្រើនឆ្នាំមកហើយ៕

មតិយោបល់