ព័ត៌មានអន្តរជាតិ

លោក ស៊ី ព្រមានថា កងកម្លាំងយោធាចិន ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រយុទ្ធ

ចិនៈ ក្នុងអំឡុងពេលថ្លែងសុន្ទរកថា ជាផ្លូវការលើកដំបូង នៅក្នុងឆ្នាំថ្មី ទៅនឹងកងកម្លាំងយោធារបស់ប្រទេស កាលពីថ្ងៃសុក្រ ប្រធានាធិបតីចិនលោក ស៊ី ជីនភីង បានបញ្ជាកងកម្លាំងប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិនត្រៀមខ្លួនឲ្យហើយ សម្រាប់ការប្រយុទ្ធ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩។

ដោយលោកស៊ី បាននិយាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋថា «កងយោធាទាំងអស់ ត្រូវតែយល់ច្បាស់អំពីនិន្នាការសន្តិសុខជាតិ និងការអភិវឌ្ឍ រួមទាំងពង្រឹងការយល់ដឹងរបស់ពួកគេ អំពីផលវិបាក ដែលមិននឹកស្មានដល់ចំពោះវិបត្តិ ក៏ដូចជាការត្រៀមខ្លួន សម្រាប់ការប្រយុទ្ធផងដែរ»។

យោងតាមកាសែត South China Morning Post (SCMP) បានឲ្យដឹងថា មេដឹកនាំរូបនេះ បានយល់ព្រមឲ្យមានបញ្ជាការយោធាលើកដំបូង សម្រាប់ឆ្នាំ ២០១៩នេះ ដើម្បីធ្វើការបណ្តុះបណ្តាល និងហ្វឹកហ្វឺនទាហានជាច្រើនទៀតផង៕

មតិយោបល់