អាមេរិកៈ កាសែត Washington Post បានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលាក់បាំងព័ត៌មានលម្អិត ទាក់នងនឹងកិច្ចពិភាក្សារបស់លោក ជាមួយសមភាគីរុស្ស៊ី គឺលោក វាឌីមៀរ ពូទីន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។
របាយការណ៍ Washington Post បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ដែលកើតឡើងពីរថ្ងៃ បន្ទាប់ពីកាសែត New York Times បានបង្ហាញថា FBI បានបើកការស៊ើបអង្កេតលើទំនាក់ទំនងរបស់លោក ត្រាំ ជាមួយរុស្ស៊ី។
ដោយដកស្រង់សម្ដីពីអតីតមន្ត្រីនៅសេតវិមាន Washington Post បានរាយការណ៍ថា លោក ត្រាំ បានស្នើឲ្យអ្នកបកប្រែ ដែលមានវត្តមាននៅក្នុងជំនួប រវាងលោក និងលោក ពូទីន មិនឲ្យបង្ហាញ ឬនិយាយព័ត៌មានលម្អិត អំពីការសន្ទនារបស់លោក ជាមួយប្រធានាធិបតីរុស្ស៊ីទ្បើយ៕
មតិយោបល់