ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រថយន្តបុរស​ដ៏មានឥទ្ធិពល​ទាំងបីលើពិភពលោក

ពួកគេជាអ្នកមានអំណាចបំផុតលើពិភពលោក និងមានអនុភាពបំផុត ប៉ុន្តែពួកគេមិនបានតំឡើងសាច់ដំ ដាក់គ្នា ក្នុងការជិះរថយន្តឡើយ ។
ខាងក្រោមនេះដែរជា រថយន្តដែល កំពូលថ្នាក់ដឹកនាំពិភពលោក ទាំង ៣ជិះ៖
១. វ្ល៉ាឌីមៀរពូទីន: ប្រធានាធិបតីនៃប្រទេសរុស្ស៊ី
ដោយរថយន្តដំបូង ដែលលោកបានជិះ ម៉ាក Zaporozhets ដែលជារថយន្តថោកជាងគេបំផុត នៅក្នុងទីផ្សាររុស្ស៊ី ។ លោកពូទីន បានទទួលរថយន្តនៅពេលដែលលោក បានរៀននៅឆ្នាំទី៣ នៅសាកលវិទ្យាល័យ ហើយក៏ជារថយន្តមួយ ដែលម្តាយរបស់គាត់បានឈ្នះរថយន្តនេះ តាមរយ:សំបុត្រផ្សងសំណាង។

បន្ទាប់ពីរថយន្តខាងលើ លោក វ្ល៉ាឌីមៀរពូទីន បានជិះរថយន្ត Lada Kalina ដែលតម្លៃស្ថិតនៅចន្លោះ ពី ៤៩៧២ ដល់ ៥០០០ ដុល្លារអាម៉េរិក។
នៅពេលដែលគេសួរថា រថយន្ត Lada Kalina ជារថយន្តល្អ សម្រាប់ផ្លូវឆ្ងាយ លោក ពូទីន បានឆ្លើយថា ជាការប្រកួតប្រជែងមួយ ដ៏ធំ ។
ប្រធានាធិបតីរុស្ស៊ី បានបន្តថា «ខ្ញុំពិតជាមានការភ្ញាក់ផ្អើល ចំពោះរថយន្តមួយនេះ ដោយមិនបានរំពឹងទុកមុនថា វាអស្ចារ្យដូច្នោះសោះ ដោយមានអ្វីគ្រប់យ៉ាង ម៉ាស៊ីនត្រជាក់ ពោងសុវត្ថិភាព ហើយស៊ីសាំងតិចបំផុត»។
លោកពូទីន តែងតែបង្ហាញគំនិតផ្ទាល់ខ្លួន ថា មនុស្សគ្រប់រូប គួរតែទិញរថយន្តរុស្ស៊ី ។ សម្រាប់រថយន្តមួយទៀត ដែលលោកពូទីន បានជិះគឺ Mercedes-Benz S 600 Guard Pullman ដែលមានតម្លៃ ១,៦២ លានដុល្លារអាម៉េរិក។
russia-1

russia-2

russia-3

russia-4

russia-5

russia-6
២. បារ៉ាកអូបាម៉ា ប្រធានាធិបតីអាម៉េរិក
មុននឹងក្លាយជាប្រធានាធិបតី របស់អាម៉េរិក លោកអូបាម៉ា មានរថយន្តជាកម្មសិទ្ធផ្ទាល់ខ្លួន 2005 Chrysler 300C ម៉ាស៊ីន ៨ ។
ដោយសារតែមានការិះគន់ពីខាងរដ្ឋសភា ក្នុងរដ្ឋ Detroit ថារថយន្តដែលលោកជិះ វាធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ។
ក្រោយមកទៀត លោកអូបាម៉ា ក៏បានផ្លាស់ប្តូររថយន្តមួយនេះ ទៅជិះរថយន្ត 2007 Ford Escape Hybrid ដែលជួយដល់បរិស្ថាន ដែលក្រោយមកត្រូវបានគេដាក់ដេញថ្លៃ ។

ដោយឡែកសម្រាប់រថយន្តដែល ប្រធានាធិបតីមហាអំណាចខាងលើជិះបច្ចុប្បន្នគឺ មានរហ័សនាមថា “The Beast” ដែលមានទម្ងន់ រហូតដល់ទៅ ៨តោន តម្លៃ ១,៥ លានដុល្លារអាម៉េរិក ហើយជារថយន្តដែលមានឧបករណ៍សព្វបែបយ៉ាង ដើម្បី ការពារការបំផ្ទុះ។
obama-1

obama-2 obama-3

៣. លោក ស៊ីជីងពីង ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិន
ជាធម្មតា លោក ស៊ីជីងពីន បានជិះរថយន្ត Hongqi ដែលជារថយន្តធ្វើឡើងក្នុងស្រុក ប៉ុន្តែត្រូវបានប្រើប្រាស់ជាផ្លូវការក្នុងស្ថាប័នរដ្ឋ។
រថយន្តរបស់លោក ស៊ីជីងពីង ជិះនេះ មានតម្លៃ ៥លានយ័ន ប្រហែល ៨ សែនដុល្លារអាម៉េរិក៕
xi

មតិយោបល់