ព័ត៌មានអន្តរជាតិ

សង្រ្គាមស៊ីរី៖ ISIS បំផ្ទុះគ្រាប់បែកអត្តឃាត សម្លាប់កងទ័ពអាមេរិក នៅទីក្រុង Manbij

ស៊ីរីៈ យោធាអាមេរិក បាននិយាយថា ទាហានខ្លួន ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែក អត្តឃាតមួយ នៅភាគខាងជើងប្រទេសស៊ីរី ដោយអះអាងថា ជាស្នាដៃរបស់ក្រុមរដ្ឋអ៊ីស្លាម (IS)។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។

ពាក់ព័ន្ធនឹងករណីនេះ IS បាននិយាយថា សកម្មប្រយុទ្ធម្នាក់ បានទៅបំផ្ទុះគ្រាប់បែកមួយ នៅក្បែរការល្បាតរបស់ទាហានអាមេរិក នៅក្នុងទីក្រុង Manbij ដែលគ្រប់គ្រងដោយយុទ្ធជនឃឺដ។

ដោយទ្បែកបញ្ជាការកណ្តាលអាមេរិក បានឲ្យដឹងថា ទាហានអាមេរិក ២នាក់ បុគ្គលិកស៊ីវិលនៅផ្នែកការពារម្នាក់ និងអ្នកម៉ៅការម្នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងករណីនេះ ខណៈដែលទាហានអាមេរិក ៣នាក់ទៀតបានរងរបួស។

សូមជំរាបថា កងកម្លាំងអាមេរិក ដែលកំពុងឈរជើងនៅទីក្រុង Manbij គឺដើម្បីគាំទ្រដល់កងកម្លាំងយុទ្ធជនឃឺដ និងអារ៉ាប់ ប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម(IS)៕

មតិយោបល់