ភ្នំពេញៈ យោងតាមផេក PHNOM PENH Police Commissariat បានឲ្យដឹងថា៖ នេះជាវីដេអូទាំងស្រុងដែលសមត្ថកិច្ចខណ្ឌទូលគោក ចុះបង្រ្កាបបុរសញៀនថ្នាំម្នាក់ ដើរអុកឡុកតាមផ្ទះប្រជាពលរដ្ឋ ដេញចាក់អ្នកជិះម៉ូតូតាមដងផ្លូវ តែបែរជាមានផេកមួយចំនួនយកទៅបង្ហោះតែមួយកំណត់ ហើយចោទថាសមត្ថកិច្ចប្រើហិង្សាលើពលរដ្ឋស្លូតត្រង់ទៅវិញ។
អធិការខណ្ឌទួលគោក លោកវរសេនីយ៍ទោ សុខ ហេង បានពន្យល់ថា មានប្រជាពលរដ្ឋទំនាក់ទំនងមកប្រាប់ថាមានអ្នកញៀនថ្នាំលើសកម្រិត កំពុងដេញចាក់ពលរដ្ឋពេលផ្លូវក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក លោកក៏ចាត់កម្លាំងអោយទៅដល់ទីតាំងភ្លាមដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋ។
សូមអ្នកបង្ហោះតាមបណ្តាផេកហ្វេសបុកទាំងឡាយសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងបង្ហោះ កុំដើម្បីតែបានLike &Share ច្រើន ប៉ុន្តែផ្តល់ភាពអយុត្តិធម៌ដល់សមត្ថកិច្ចដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តទាំងយប់ថ្ងៃ!! ៕
មតិយោបល់