ព័ត៌មានអន្តរជាតិ

ទឹកជំនន់ និងគ្រោះបាក់ដី វាយប្រហារនៅឥណ្ឌូនេស៊ី មនុស្សស្លាប់កើនដល់ ៥៩នាក់ហើយ

ឥណ្ឌូនេស៊ីៈ តាមប្រភពពីរដ្ឋាភិបាល បាននិយាយនៅថ្ងៃសុក្រនេះថា គ្រោះទឹកជំនន់ និងការរអិលបាក់ដី នៅប្រទេសឥណ្ឌូនេស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៩នាក់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារនៅកោះ Sulawesi ហើយជំរុញឲ្យមនុស្សរាប់ពាន់នាក់ ធ្វើការជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ​ឆ្នាំ២០១៩។

លោក Syamsibar ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយកោះ Sulawesi បានប្រាប់ព័ត៌មាន AFP ថា៖ «ខ្ញុំមិនធ្លាប់បានឃើញ នូវអ្វីដែលអាក្រក់នោះទេ។ តែឥទ្បូវនេះ ឃើញហើយ វាពិតជារឿងអាក្រក់បំផុត»។ លោកបានបន្ថែមថា មនុស្ស ២៥ នាក់ នៅតែបន្តបាត់ខ្លួននៅឡើយ ក្នុងករណីនេះ។

សូមជំរាបថា ដោយសារភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេក្នុងប្រទេសនេះ បានហូររាលដាលដល់ច្រាំងទន្លេ ដែលបានជន់លិច និងបំផ្លាញដល់សហគមន៍ជាច្រើន នៅភាគខាងត្បូងសង្កាត់ Sulawesi រួមទាំងផ្នែកខ្លះទៀត នៃរដ្ឋធានីខេត្ត Makassar ផងដែរ៕

មតិយោបល់