ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង ព្រមានពីការវិលត្រឡប់ទៅរកភាពតានតឹងវិញ

កូរ៉េ: មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន ថា សន្តិភាព និងសន្តិសុខនៅលើឧបទ្វីបកូរ៉េ គឺអាស្រ័យទៅលើអាមេរិក ដោយព្រមានថា ស្ថានភាពអរិភាព អាចនឹងវិលត្រឡប់មកវិញបានយ៉ាងងាយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។

ការកត់សម្គាល់របស់លោក គីម បានធ្វើទ្បើងក្នុងអំឡុងពេលកិច្ចចរចា ជាមួយលោកពូទីន កាលពីថ្ងៃព្រហស្បតិ៍ ជាមួយការបង្ហាញពីគោលបំណង ក្នុងការជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន មានការបត់បែនបន្ថែមទៀត លើការទាមទាររបស់កូរ៉េខាងជើង ចំពោះការបន្ធូរបន្ថយទណ្ឌកម្មអន្តរជាតិ។

ដោយសារជំនួបកំពូលលើកទី២ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោកគីម កាលពីខែកុម្ភ: បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងណាមួយ សម្រាប់កូរ៉េខាងជើងបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួនទ្បើយ៕

មតិយោបល់