ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាមេរិកនឹងជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេហ្វីលីពីន ចំពេលកើតរឿងយល់ច្រឡំរវាងសម្ព័ន្ធមិត្តប្រទេសទាំងពីរ

ហ្វីលីពីនៈ ស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងម៉ានីល នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា មន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក ប្រចាំតំបន់អាស៊ីបានមកដល់ប្រទេសហ្វីលីពីនហើយ ដោយបានជួបរដ្ឋមន្រ្តីក្រសួងការបរទេសប្រទេសនេះ ចំពេលដែលមានការយល់ច្រឡំលើស្ថានភាពទំនាក់ទំនង រវាងសម្ព័ន្ធមិត្តដ៏យូរអង្វែរនៃប្រទេសទាំងពីរ។​ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦។

ដំណើរទស្សនកិច្ចនេះ បានធ្វើទ្បើងដោយជំនួយការរដ្ឋលេខាធិការកិច្ចការ សម្រាប់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកអាមេរិក លោក Daniel Russel ដែលវាជាផ្នែកមួយ សម្រាប់ទំនាក់ទំនងជាតិសាសន៍បី នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងរួមមានថៃ និងកម្ពុជាផងដែរ នេះបើយោងតាមក្រសួងការបរទេសអាមេរិក បានប្រកាសនៅលើគេហទំព័ររបស់ខ្លួន។

ការមកដល់របស់លោក Russel គឺបន្ទាប់ពីកើតមានរឿង យល់ច្រឡំជុំវិញទំនាក់ទំនងរបស់រដ្ឋាភិបាលក្រុងម៉ានីល ជាមួយក្រុងវ៉ាស៊ីនតោន ដែលពីថ្ងៃសៅរិ៍ប្រធានាធិបតី លោក Rodrigo Duterte បាននិយាយថា សហរដ្ឋអាមេរិកនៅតែជាមិត្តភក្តិជិតស្និទ្ធបំផុតរបស់ខ្លួនដដែរ ខណៈលើកមុនហ្វីលីពីន ធ្លាប់បានប្រកាសផ្ដាច់សម្ព័ន្ធមិត្តនឹងអាមេរិក រួចបែរទៅចាប់ជាមួយចិនវិញ។

គួរបញ្ជាក់ដែរថា សហរដ្ឋអាមេរិក ជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំបំផុតរបស់ហ្វីលីពីន និងសម្ព័ន្ធមិត្តយោធាផ្នែកសន្ដិសុខជាមួយគ្នាជិតប្រហែល ៧០ ឆ្នាំមកហើយ៕

philippine-president-rodrigo-duterte-interacts-with-reporters

មតិយោបល់