ព្រះសីហនុៈ យោងតាមផេកអគ្គនាយកដ្ឋានកាំត្រូល បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយទទួលបានការចូលរួមសហការពីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យទៅលើទំនិញវេចខ្ចប់ស្រាប់ នៅក្នុងម៉ាតចំនួន ០៣ មានជាអាទ៌ផ្សារ ៥០២ ស្មាលមីនីម៉ាត, ផ្សារបញ្ញា មីនីម៉ាត, យ៉ាស្មីនដេលីម៉ាត ដែលមានទីតាំងស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គោលដៅសំខាន់នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ ។
ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់រួមមាន៖
– នំត្រីយីហ៊ឺក្រៀម ១៧០កញ្ចប់ = ១១,០៥ គីឡូក្រាម
– នំយីហ៊ឺក្រៀមបន្ទះ ២០កញ្ចប់ = ០,៥៦ គីឡូក្រាម
– កាហេ្វ ៣កញ្ចប់ = ០,២៤ គីឡូក្រាម
– នំបំពងកំពត ១៦កញ្ចប់ = ២,៤០ គីឡូក្រាម
– នំកញ្ចប់១៦កញ្ចប់ = ០,៤៥ គីឡូក្រាម
– មី ៧កញ្ចប់ = ០,១៥ គីឡូក្រាម
សរុបចំនួន ១៤.៨៥ គីឡូក្រាម
បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូល បានធ្វើកំណត់ហេតុដកហូត យកមករក្សាទុកនៅសាខាកាំកុងត្រូលខេត្ត ដើម្បីធ្វើការដុតកម្ទេចចោល នៅពេលក្រោយ និងបានឱ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញខូចគុណភាពនិងហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត ករណីមិនរាងចោលនឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់