តួកគីៈ រដ្ឋាភិបាលក្រុងអង់ការ៉ា ស្របពេលដែលកំពុងមានការបែកបាក់ រវាងអាមេរិក និងតួកគី ជុំវិញការសម្រេចចិត្តរបស់ខ្លួន ក្នុងការទិញប្រព័ន្ធការពារដែនអាកាសទំនើបរុស្ស៊ី បាននិយាយថា ខ្លួនបានបញ្ចប់ការទិញប្រព័ន្ធ S-400s រុស្ស៊ី ក្នុងទំហំទឹកប្រាក់ចំនួន ៣,៥ ពាន់លានដុល្លារនៅខែតុលា។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
ប៉ុន្តែពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមមន្ត្រីការពារជាតិ បាននិយាយកាលពីថ្ងៃពុធថា តួកគី ក៏បានបើកទ្វារសម្រាប់ការទិញប្រព័ន្ធការពារអាកាសរបស់អាមេរិក Patriot ផងដែរ ដោយលើកទ្បើងថា ការចរចានៅតែបន្ត ទាក់ទងនឹងតម្លៃ ទៅលើការផ្ទេរបច្ចេកវិទ្យា និងរយៈពេលនៃការដឹកជញ្ជូនប្រព័ន្ធនេះ ពីអាមេរិក។
ដោយរដ្ឋជាសមាជិកណាតូមួយនេះ បានពឹងផ្អែកយូរមកហើយ ទៅលើប្រព័ន្ធ Patriot ពីសម្ព័ន្ធមិត្តអាមេរិក សម្រាប់ការការពារដែនអាកាសរបស់ខ្លួន៕
មតិយោបល់