យូអិនៈ លោក Stephen O’Brien អគ្គលេខាធិការកិច្ចការមនុស្សជាតិក្រោមចំណុះអង្គការសហប្រជាជាតិទទួលបន្ទុកលើការងារមនុស្សជាតិកាលពីថ្ងៃព្រហស្បតិ៍បានស្នើឱ្យមានការផ្អាក៤៨ ម៉ោងក្នុងការប្រយុទ្ធគ្នានៅក្នុងទីក្រុងអាឡិបប៉ូ ភាគខាងជើងរបស់ប្រទេសស៊ីរី ដូច្នេះប្រជាជនមួយភាគបួននៃ មនុស្សមួយលាននាក់ដែលជាប់នៅពីក្រោយខ្សែបន្ទាត់ជួរមុខ នឹងមានសុវត្ថិភាព ស្ថេរភាព និង និរន្តរភាព ក្នុងការចេញចូលទៅក្នុងតំបន់នោះ ។នេះបើយោងតាមសារព័ត៌មាន ស៊ីនហួចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដានេះ។
លោក O’Brien ដែលជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិជំនួយសង្គ្រោះបន្ទាន់ម្នាក់ផងដែរនោះបានឱ្យដឹងថាក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃនេះថា «ស្ថានភាពប្រជាជនដែលបានជាប់នៅភាគខាងកើតទីក្រុងអាឡេប៉ូ នៅតែជាក្តីបារម្ភធ្ងន់ធ្ងរបំផុត »។ «ដូចដែលខ្ញុំបានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃចន្ទ ហើយថាយើងទាមទារឱ្យមានសុវត្ថិភាពជាប្រចាំ ស្ថេរភាពនិងអាចធ្វើដំណើរចេញចូលដល់ប្រជាជនមួយភាគបួននៃមនុស្សមួយលាននាក់ដែលជាប់នៅពីក្រោយខ្សែបន្ទាត់ជួរមុខនេះជម្រើសទាំងអស់ត្រូវតែពិចារណា» ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថាប្រទេសរុស្ស៊ីបានស្នើឱ្យមានការបង្កើត “ច្រករបៀង”ជាច្រើនដែលនឹងអនុញ្ញាតឱ្យមានការចែកចាយអាហារ ព្រមទាំងផ្តល់ឱកាសដល់ជនស៊ីវិលដើម្បីគេចចេញពីទីក្រុងនេះ៕
មតិយោបល់