សៀមរាបៈ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១និង១៥នាទីរសៀល មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែងឆេះអស់ពីរខ្នងស្ថិតនៅ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ។
១.ម្ចាស់ឈ្មោះ រ៉េត ណុយ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាងជុសជុលម៉ូតូ មានប្រពន្ធឈ្មោះ ណុក ណៃ អាយុ ៣០ឆ្នាំ មុខរបរធ្វើក្រចក ផ្ទះមានទំហំ ០៤X១១ ម៉ែត្រកម្ពស់ ០៤ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី គ្រងដែក ។
២.ម្ចាស់ឈ្មោះ ឆោម វណ្ឌី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ អ្នកផ្ញើម៉ូតូនៅផ្សាលើ មានប្រពន្ធឈ្មោះ ឡាន ស្រីឡុង អាយុ ២៧ឆ្នាំ មុខរបរ ធ្វើក្រចក ផ្ទះមានទំហំ ០៤X១១ ម៉ែត្រកម្ពស់ ០៤ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី គ្រងដែក អ្នកទាំងពីរគ្រួសាជាអ្នករស់នៅភូមិឃុំកើតហេតុខាងលើ ។
ខូចខាត៖ ផ្ទះទាំងស្រុង និងសម្ភារៈប្រើប្រាស់ផ្សេងទៀត។ មូលហេតុ៖ ផ្ទុះសេខ្សែភ្លើងទុយទូរទឹកកក។
ករណីនេះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត ចេញប្រតិបត្តិការជួយពន្លត់ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន
រថយន្តកងរាជអាវធហត្ថ ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន និងរលត់ជាស្ថាពរនៅវេលាម៉ោង ២និង៣០នាទីរសៀល មិនបង្កឲ្យរាលដាល់ដល់ផ្ទះដ៏ទៃទៀតឡើយ៕
មតិយោបល់