តួកគីៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ការធ្វើរដ្ឋប្រហារនៅប្រទេសតួកគី ចំនួនអ្នកស្លាប់ បានកើនទ្បើងដល់ជិត ៦០នាក់ និងរបួស ១៥០នាក់ ហើយក្នុងចំណោមអ្នកស្លាប់ទាំងអស់ មានប៉ូលិស ១៧នាក់។ នេះបើយោងតាមរយៈ សារព័តមានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្ន២០១៦។
នាយករដ្ឋមន្រ្តីតួកគី បានថ្លែងថា មានមនុស្សជាង១២០នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងអំពើរដ្ឋប្រហារនេះ។
ជុំវិញហេតុការណ៍នេះ លោកប្រធានាធិបតី Erdogan បានអះអាងថា លោកនឹងបោសសម្អាតឬសគល់ទាំងអស់ ដែលចង់ធ្វើរដ្ឋប្រហារ អំទ្បុងរមណីដ្ឋានកម្សាន្តថ្ងៃចុងសប្តាហ៍ របស់លោកមួយ នៅភាគត្បូងប្រទេស ត្រូវបានគេបំផ្ទុះគ្រាប់បែក៕
មតិយោបល់