កូរ៉េៈ ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) បានរាយការណ៍កាលពីថ្ងៃច័ន្ទថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី សម្រាប់កិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។
ទីភ្នាក់ងារនេះ បានឲ្យដឹងទៀតថា ដំណើរទស្សនកិច្ចនេះ នឹងកើតឡើង «ឆាប់ៗខាងមុខនេះ» ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមនោះទេ។
សូមជំរាបថា កាលពីថ្ងៃច័ន្ទ អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក Dmitry Peskov បានអះអាងថា មេដឹកនាំទាំងពីរ នឹងជួបពិភាក្សាគ្នា នៅចុងខែមេសាខាងមុខនេះ៕

មតិយោបល់